តារាសម្តែងស្រីមានប្រជាប្រិយភាពតាមបណ្តារឿងភាគច្រើនរបស់ស្ថានីយទូរទស្សន៍ ណាក់ ស្រីណា ពេលលេងខ្លួនថតរូបបែបនេះ ធ្វើឱ្យមហាជនមើលស្ទើរតែមិនស្គាល់ទៅហើយថា នាងសោះ។
ប៉ុន្មានថ្ងៃនេះរូបថតដែលតុបតែងជានារីសម័យបុរាណនៃប្រទេសអេហ្ស៊ីបរបស់តារាសម្តែង ណាក់ ស្រីណាក់ កំពុងទទួលការចាប់អារម្មណ៍ និងការសរសើរពីមហាជនចំពោះសម្មភាពរបស់នាង។ ជាមួយគ្នានឹងការបង្ហោះរូបនេះ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នាងបានពោលថា នាងប្រែកាយហើយដោយស្នាដៃលោក ឡោ វី ។
សូមបញ្ជាក់ថា ដើមឆ្នាំ២០២០នេះផងដែរ កញ្ញា ណាក់ ស្រីណា ទើបបានតំណែងតួឯកស្រីក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍លេខ៥ ដោយមានសាច់រឿងតម្រូវឱ្យចាប់យកបុរសទាំងពីរ ប៉ុន្តែមានម្នាក់ដើម្បីស្នេហានិងម្នាក់ដើម្បីលុយក្នុងរឿង “ទាសករលុយ”។ រឿងថ្មីនេះលោក ជា លាងឈែ កញ្ញា ណាក់ ស្រីណា និងលោក បញ្ញា សិទ្ធិ គឺជាតួឯកក្នុងរឿង “ទាសករលុយ” តែម្តងដែលនឹងលេងប៉ះគ្នា ធ្វើឱ្យសាច់ទាំងមូលល្អ ព្រោះជារឿងស្នេហារញ៉េរញ៉ៃរវាងមនុស្សបីនាក់។
សូមរំលឹកផងដែរថា តារាស្រីរូបនេះក៏ធ្លាប់ផ្ទុះព័ត៌មានមានជម្លោះនឹងផលិតកម្មមហាហង្សផងដែរ ចំពោះបញ្ហាបើកប្រាក់តម្លៃឈ្នួលនៃការថត ដែលថតចប់រាប់ខែបើកប្រាក់មិន រហូតផ្ទុះព័ត៌មានផ្អើលពេញពីពិភពសិល្បៈជាមួយនឹងលោក អ៊ិន សុភិន ដែលថៅកែផលិតកម្មនោះ។ ប៉ុន្តែក្រោយមកតារាស្រីបែរជាចេញមុខធ្វើការសុំទោសលោក អ៊ិន សុភិន ទៅវិញក្រោយទទួលយកដំណោះស្រាយ និង ទទួលប្រាក់ថៃ្លឈ្នួលបានមកវិញ ៕