តារាសម្តែងកញ្ញា វ៉ាន់ វល័ក្ខ ដែលជាតារាល្បីសិចស៊ីមានប្រជាប្រិយស្រាប់តែទៅលេងសមុទ្រដើម្បីបន្ធូរឱ្យសប្បាយរីករាយម្តងក្រោយស្ងាត់កូវីដ១៩ ខណៈលើកនេះបង្ហាញខ្លួនឈុតប៊ីគីនីធ្វើអ្នកគាំទ្ររបស់នាងនាំគ្នាចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលទៀតហើយ។
តារាស្រីដែលមានរូបសម្រស់ និង រូបរាងបានទាំងអស់នេះ បានបង្ហាញខ្លួនឈុតប៊ីគីនីទៅលេងសមុទ្រ ដោយបង្អួតសម្រស់ញញឹមយ៉ាងរីករាយ ធ្វើអ្នកគាំទ្រនាំគ្នាពេញចិត្តហើយជាពិសេសនោះ ហ្វេនរបស់នាងតែម្តងគឺប្រុសៗ គ្នាប្រឹងមើលរូបរបស់ វ៉ាន់ វល័ក្ខ បែកភ្នែកធំៗតែម្តង។ រូបថតស្លៀកប៊ីគីនីចុះហែលយ៉ាងសិចស៊ីរបស់នាង ត្រូវបានបង្ហោះកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយបញ្ជាក់ថា នៅកោះទន្សាយ ។
កញ្ញា វ៉ាន់ វល័ក្ខ បានពោលថា “អធ្យាស្រ័យផង លើកទីមួយដែលបានមកដល់កោះទន្សាយ”។
សូមបញ្ជាក់ថា តារាល្បីកញ្ញា វ៉ាន់ វល័ក្ខ ជាអ្នកសិល្បៈស្រីដែលខំតស៊ូក្នុងអាជីពសម្តែងរាប់ឆ្នាំមកហើយ ទម្រាំឈានដល់ជាតារាសម្តែងល្បី ហើយនាងត្រូវមហាជនស្គាល់និងចាំថា ជាតួស្រីដែលពូកែសម្តែង ឆ្នាស់ឆ្នើម និង សិចស៊ី ស៊ីវិល័យ ស្ទើរតែគ្រប់រឿងមិនថារឿងភាគនិងរឿងដុំ ឬ ថតបទចម្រៀងឡើយ។
នាងក៏ត្រូវបានជាប់ចំណាត់ថ្នាក់ជាតារាស្រីទាំងស្អាតទាំងសិចស៊ី ជាមួយទឹកចិត្តសប្បុរធម៌ ដែលឧស្សាហ៍មានសកម្មភាពជួយអ្នកក្រីក្រ និង ជាពិសេសជួយដល់ក្រុមអ្នកជនពិការ ក្នុងសង្គមយើង៕
ខាងក្រោមរូបកន្លងមក៖