ក្រោយភាពតានតឹងជម្ងឺរាតត្បាតកូវីដ១៩ រៀងស្ងាត់បន្តិចទៅវិញតារាសម្តែងកញ្ញា សួង សាខារ៉ានីត បានទៅលេងកម្សាន្តមាត់សមុទ្រខេត្តព្រះសីហនុដោយបង្អួតសម្រស់សិចស៊ីរបស់នាងឡើងវិញជាថ្មីម្តងទៀត។
សកម្មភាពទៅលេងសមុទ្រ ជាមួយការបង្ហាញសម្រស់ក្នុងឈុតប៊ីគីនី បញ្ចេញសាច់យ៉ាងសិចស៊ីរបស់នាង ត្រូវបានអ្នកគាំទ្ររបស់នាងពេញចិត្តហើយ សួង សាខារ៉ានីត បានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញភាពសប្បាយរីករាយ។ តារាស្រីរូបនេះបានទៅលេងសមុទ្រក្រុងព្រះសីហនុកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
សូមរំលឹកផងដែរថា កញ្ញា សួង សាខារ៉ានីត តារាសម្តែងស្រីដែលមានប្រជាប្រិយភាពក្នុងរឿងភាគជាច្រើនរបស់ស្ថានីយទូរទស្សន៍ ហើយនាងតែងតែបានបង្ហោះរូបថតជាច្រើនសន្លឹកដែលបង្ហាញរូបសម្រស់របស់នាងនៅតែស្អាត ហើយជាពិសេសបញ្ចេញកាយវិកាគួរឱ្យស្រលាញ់ មិនចាញ់គេថតតារាម៉ូដែល ឬ Fashion Show។
កញ្ញា សួង សាខារ៉ានីត ត្រូវបានអ្នកគាំទ្រ និង បុរសៗ សរសើររូបនាងដែលមានវ័យច្រើនបន្តិចក៏ពិតមែន សម្រស់តែថែរក្សាស្បែកសស្អាត ហើយជាពិសេសជាតារាស្រីលេចធ្លោមួយរូបមានដើមទ្រូងធំសិចស៊ី៕