អញ្ចឹងសោះ! ក្រោយទម្លាយមុខសង្សារថ្មី Taew បងស្រីនាងក៏ចេញមុខនិយាយថា……..!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលចែកផ្លូវគ្នាជាមួយនិងមិត្តប្រុសរួចមក ក៏ល្បីព័ត៌មានថា គូស្នេហ៍ថ្មីរបស់តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn គឺជាកម្លោះហាយសូលោក Pranai Phornprapha ហើយលោកក៏ជាអតីតមិត្តប្រុសតារាស្រី Woonsen ផងដែរ ដែលរឿងនេះពិតជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែន។

យ៉ាងណាមិញ ក្រោយពេលដែលរឿងនេះកាន់តែកក្រើកឡើង បងស្រីរបស់ Taew ក៏បានចេញមុខរៀបរាប់ក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «Taew ទាក់ទងជាមួយ Ton ច្រើនឆ្នាំមកនេះ គឺស្រលាញ់គ្នាខ្លាំង តាំងតែពីការចាប់ផ្ដើមមកម្ល៉េះ ប៉ុន្តែរហូតមកទល់ពេលនេះ ពួកគេនៅតែមិនច្បាស់លាស់ជាមួយគ្នានៅឡើយ។ តែពួកគេក៏នៅតែបន្តរាប់អានគ្នាជាធម្មតា មិនមែនជាគូសង្សានឹងគ្នាទៀតនោះទេ។ ចំណែកការបើកចិត្តជ្រើសយកអ្នកថ្មីចូលមក ក៏ Taew ចង់ប្រាប់ឲ្យ Ton ដោយខ្លួនឯងផ្ទាល់ ព្រោះមិនចង់អោយលឺចេញពីមាត់អ្នកដ៏ទៃ។ ហើយ Taew ក៏បានប្រាប់ Woonsen (សង្សារចាស់ហាយសូ Pranai ) ព្រោះគេបារម្ភ នូវអារម្មណ៍របស់គេ មិនចង់អោយលឺពីអ្នកដទៃដូចគ្នា»។

ជាការពិតណាស់ ក្រោយពេលលឺសម្ដីរបស់បងស្រី Taew រួចមក មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល ហើយក៏ប្រាកដក្នុងចិត្តដែលថា មិត្តប្រុសថ្មីរបស់ Taew ពេលនេះគឺជាលោក Pranai Phornprapha ពិតប្រាកដមែន៕

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី