ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ទោះបីជាតារាសម្ដែងថៃស្រី Pancake Khemnanit ចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ តែនាងនៅតែជាតារាលំដាប់ជួរមុខមានអ្នកគាំទ្រជាច្រើន ហើយកន្លងមកនាងតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ មិនថាតាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីធំៗ ឬក៏ជិវីតរស់នៅប្រចាំថ្ងៃនោះទេ។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនច្រណែននិងក្ដីសុខនាងជាមួយនិងគូស្នេហ៍ ក្រោយពេលគ្រប់គ្នាបានឃើញនាង បង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីដំណើរកំសាន្តលក្ខណៈគ្រួសារទៅកាន់តំបន់ស្រុកស្រែចម្ការ ដែលពោលពេញទៅដោយទេសភាពធម្មជាតិ និងដំណាំជាច្រើន មើលទៅពិតជាសប្បាយរីករាយនិងមានក្ដីសុខខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ Pancake ក៏បានបង្ហាញរូបភាពនាងនិងគូស្នេហ៍ ក្នុងសកម្មភាពស្និតស្នាល ដែលពោលពេញដោយភាពសប្បាយរីករាយ ធ្វើឲ្យហ្វេនៗឃើញហើយពិតជារំភើបចិត្ត និងច្រណែនក្ដីុសុខនាងនិងគូស្នេហ៍យ៉ាងខ្លាំងទៀតផង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី