Mint ត្រូវគេរិះគន់យ៉ាងចាស់ដៃ ក្រោយពេលទទួលដំណឹងថា Taew ទៅស្នេហ៍សេដ្ឋីវាល់លាន!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះព័ត៌មានរបស់តារាថៃ Taew Natapohn មានទំនាក់ទំនងស្នេហាថ្មីជាមួយនិងសេដ្ឋីប្រាក់វាល់លាន គឺជាប្រធានបទក្ដៅគគុក ដែលមហាជននិងហ្វេនៗជាច្រើនកំពុងតែតាមដាន។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ក្រោយពេលទទួលដំណឹងថា គូស្នេហ៍ថ្មីរបស់ Taew គឺជាអ្នកមានក្នុងសង្គមជាន់ខ្ពស់មក ស្រាប់តែមានមតិជាច្រើនបាន និយាយរិះគន់ទៅលើរឿងរ៉ាវរបស់នាង ហើយថែមទាំង បានរិះគន់ទៅដល់ មិត្តភក្តិរបស់នាង ដែលនៅក្នុងក្រុម Furby Gang ព្រោះតែសមាជិកក្រុមនេះ គឺមានការ សេពគប់ ជាមួយនឹងបុរសក្នុងសង្គមជាន់ខ្ពស់ ស្ទើរតែទាំងអស់តែម្ដង។

ក្នុងនោះផងដែរ សមាជិកក្រុមម្នាក់ដែលត្រូវបានគេវាយប្រហារខ្លាំងជាងគេគឺ Mint Chalida ដោយសារតែ បច្ចុប្បន្ននេះ នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹង យុវជនក្នុងសង្គមជាន់ខ្ពស់ លោក Phupha ហើយអ្នកទាំងពីរក៏ទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។

យ៉ាងណាមិញទោះបីជាមានមតិរិះគន់ទៅលើ Mint ក៏ពិតមែន​ តែក៏មានហ្វេនៗមួយចំនួនអាណិតអាសូរនាង ដែលតែងតែត្រូវបានគេយកទៅជាប់ពាក់ព័ន្ធក្នុងរឿងមិត្តភក្ដិ ទោះបីជាគ្រប់គ្នាដឹងថា ទំនាក់ទំនងស្នេហារវាងនាងនិងគូស្នេហ៍ជាច្រើនឆ្នាំ មិនដែលមានរឿងអាក្រក់អ្វីក៏ដោយ៕

អត្ថបទដោយ៖ស៊ីវលី