ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពិធីការិនីល្បីឈ្មោះអ្នកនាង ចាន់ កែវនិយម ដែលសព្វថ្ងៃនេះអ្នកនាងកំពុងតែមមារញឹកនិងការងារសិល្បៈយ៉ាងខ្លាំង ហើយបើនិយាយពីចំណូលរបស់អ្នកនាងក្នុងមួយខែៗ ក៏មិនចាញ់តារាល្បីៗប៉ុន្មានដែរ។
យ៉ាងណាមិញថ្វីត្បិតតែអ្នកនាងរកលុយបានច្រើនៗក្នុងមួយខែៗក៏ដោយ តែបើយើងងាកទៅមើលការទិញរបស់របរប្រើប្រាស់វិញ អ្នកនាងមិនបានខ្ជះខ្ជាយទៅលើរបស់ថ្លៃៗនោះទេ ដូចជាថ្មីៗនេះអ្នកនាងបានដើរទិញសម្លៀកបំពាក់នៅតាមផ្សារ ដែលសុទ្ធសឹងតែជាសម្លៀកបំពាក់មានតម្លៃថោកសមរម្យមិនថ្លៃៗក្នុងក្នុងហាងប្រ៊េនៗនោះទេ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរអ្នកនាង ទោះបីជាសព្វថ្ងៃជាតារាល្បីនិងមានលុយច្រើន តែអ្នកនាងនៅតែប្រើប្រាស់សម្លៀកបំពាក់សាមញ្ញដែលមិនតម្លៃសមរម្យ ដោយមិនខ្ជះខ្ជាយទៅលើរបស់ប៊្រេនផ្ដេះផ្ដាសនោះទេ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី