អុញនោះ! ក្រោយបង្ហើបរឿងគូស្នេហ៍ថ្មី Taew ជាសេដ្ឋីវាល់លាន Moddam ក៏ចេញមុខសុំទោសថា……….!

ដូចប្រិយមិត្តប្រិយបានជ្រាបអញ្ចឹងថា ក្រោយពេល Taew ប្រកាសចែកផ្លូវគ្នាជាមួយនិងគូស្នេហ៍ទាក់ទងគ្នា១៤ឆ្នាំ ហើយស្រាប់តែបែកធ្លាយថាគូស្នេហ៍ថ្មី គឺជាសេដ្ឋីមានប្រាក់វាលលានមក នាងក៏រងការរិះគន់ពីសំណាក់មហាជនជាច្រើនផងដែរ។

យ៉ាងណាមិញក្រោយពេលមានរឿងនេះកើតឡើង លោក Moddam Kachapa ជាពិធីករល្បីឈ្មោះដែលបានបង្ហើបរឿងនេះឡើង ក៏បានចេញមុខសុំទោសទៅកាន់ Taew ថា «លោកមិនមានចេតនានោះទេ ហើយលោកក៏បាននិយាយទៀតថា តារាស្រី Woonsen មិនមែនជាអ្នកប្រាប់រឿងនេះ ដល់លោកនោះទេ ព្រោះដោយសារតែ ដំណឹងមួយនេះ វាកើតឡើងបានមួយរយៈពេលមកហើយ ក្នុងនោះដែរ លោកបានបន្ថែមទៀតថា លោកក៏មិនបានស្គាល់ យុវជនដែលជាសេដ្ឋីវាល់លាន ព្រមទាំងជាអតីតគូស្នេហ៍របស់ Woonsen ដែរ»។

លើសពីនេះទៅទៀត Moddam ក៏បានបញ្ជាក់ទៅ Taew ថា លោកនឹងឱ្យ DJ Matoom ដែលជាអ្នកជិតដិតនិង Taew ទៅសុំទោសនាងម្ដងទៀតថែមទៀតផង៕

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី