អបអរសាទរ! កូនប្រុសដំបូង ពេជ្រ សូលីកា កើតហើយ មុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់!(មានរូបភាព)

ពិតជាអបអរសាទរខ្លាំងណាស់ ទីបំផុតក្រោយពេលពរពោះកូននៅក្នុងផ្ទៃអស់រយៈពេលជាច្រើនខែ ពេលនេះតារាចម្រៀងស្រី ពេជ្រ សូលីកា សម្រាកកូនប្រុសដំបូងរបស់ខ្លួនបានដោយសុវត្ថិភាពហើយ។

ក្នុងនោះផងដែរ កូនប្រុសដំបូងរបស់អ្នកនាង​ដែលទើបតែកើតនោះ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ និង​ជា​ភាសាអង់គ្លេស Hang Aari Wednesday មាន​ទម្ងន់​២.៩ គីឡូក្រាម ហើយថែមទាំងមានមុខមាត់ Cute គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាចូលរួមអបអរសារទរ និងបានជូនពរនាងនិងកូនមានសុខភាពល្អថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី