ឆ្នាំណាក៏ដូចឆ្នាំណា! Ter បង្ហោះរូបភាពផ្អែមល្ហែមថ្ងៃកំណើត Davikah និងសារដ៏មានន័យទៀត!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃលោក Ter Chantavit និងកញ្ញា Mai Davikah កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងលួចច្រណែនសឹងតែគ្រប់ៗគ្នាទៀតផង។

ជាក់ស្ដែងថ្មីៗនេះ Ter បានធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត ក្រោយពេលលោកបានបង្ហោះរូបភាព យ៉ាងផ្អែមល្ហែមជាមួយនិង Davikah ក្នុងថ្ងៃកំណើតនាង និងថែមទាំងសរសេរសារជូនពរដ៏មានន័យមួយឃ្លារទៀតថា «សូមឱ្យអូន មានសេចក្ដីសុខ ជារៀងរាល់ថ្ងៃនៅក្នុងជីវិត រីករាយថ្ងៃកំណើត @davikah»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតរំភើបចិត្ត ព្រោះគឺរាល់ឆ្នាំឲ្យតែដល់ថ្ងៃកំណើត Davikah តែងតែទទួលបានភាពផ្អែមល្ហែមពីគូស្នេហ៍ ពិសេសសារជូនពរដ៏មានន័យថែមទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី