ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីរឿងរ៉ាវក្នុងគ្រួសារលោក ករុណា ពេជ្រ ដែលពេលនេះលោកកំពុងតែបំពេញតួនាទីជាកូនម្នាក់ដ៏ល្អ មើលថែឪពុករបស់កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ព្យាបាលមិនទាន់ជាសះស្បើយនោះទេ។
យ៉ាងណាមិញស្រាប់តែថ្មីៗនេះលោកបានធ្វើឲ្យមហាជនជាច្រើនក្ដុកក្ដួលក្នុងចិត្តជំនួសលោក នៅពេលឃើញលោកបង្ហោះរូបភាព និងធ្វើតាមបណ្ដំឪពុក ដោយបានកសាងម៉ុលមួយរួចជាស្រេច ដើម្បីទុករៀបចំនៅពេលគាត់ចែកឋានទៅ ឃើញហើយនរណាក៏សង្វេគគ្រប់គ្នាដែរ។
ក្នុងនោះផងដែរ លោក ករុណា ពេជ្រ ក៏បានរៀបរាប់ដែរថា «អ្នកខ្លះ ក៏សេីចសប្បាយរីករាយនឹងទទួលយក ការពិត .. ហេីយក៏មានអ្នកខ្លះ ក៏ទឹកភ្នែកព្រោះតែ ពិបាកនឹងទទួលយក ការពិត .. ប៉ុន្តែទីបំផុត ការពិត នៅតែជា ការពិត …. ទោះបីការពិតពេលនេះ ខ្ញុំមិនទាន់ព្រមទទួលយកបានក៏ដោយ ហេីយក៏នៅតែមិនចង់អោយវាក្លាយជាពិតក៏ដោយ ប៉ុន្តែវានៅតែដាស់អារម្មណ៏អោយខ្ញុំត្រៀមចិត្តត្រៀមកាយនៅអ្វីដែលនឹងកេីតឡេីងនាពេលខាងមុខសំរាប់រូបខ្ញុំ …. បណ្តាំ ៣របស់ប៉ា កាលពីជាង ៣ឆ្នាំមុន ដែលនិយាយផ្តាំកូនមុនប៉ា ដាច់សរសៃរឈាមខួរក្បាល ២អាទិត្យ គឺ កូនចាំមិនភ្លេច … ពេលនេះកូនធ្វេីបានសំរេចមួយហេីយ ដែលជាទីកន្លែងសុខសាន្តចុងក្រោយរបស់ប៉ា កូនបានរៀបចំតាមបណ្តាំប៉ា ហេីយការកសាងមួយនេះ បេីប៉ាបានដឹង បានយល់ស្តាប់បានអ្វីដែលកូនបានប្រាប់ប៉ា ប៉ាប្រាកដជារំភេីប ជាក់ជាមិនខាន …កូនចង់នាំប៉ា ទៅឃេីញផ្ទាល់ភ្នែកណាស់ ប៉ុន្តែចំងាយឆ្ងាយជិត 100km ពីភ្នំពេញ ហេីយម្យ៉ាងទៀតមេីលទៅខ្លាចកំលាំងប៉ាខ្សោយ ហត់ទប់មិនរួច ….. ហុឺ..តាមរយៈស្ថានភាពជំងឺរបស់ប៉ា ហេីយបន្ទាប់ពីការកសាងកន្លែងមួយនេះរួចមក កូននឹងសង្ឃឹមថាវានឹងបានចំលងអាយុប៉ាបានយូរ ហេីយនៅក្បែរកូនបន្តទៀត…អារម្មណ៏មួយនេះ ទៅដល់កន្លែងនេះ មានតែកែវភ្នែកទាំងពីរទេ ដែលយល់ពីអារម្មណ៏ខ្ញុំមួយនេះ…»៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី