ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Yaya Urassaya តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង និងទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជនថែមទៀតផង។
ជាក់ស្ដែងថ្មីៗនេះ Yaya បានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងក្ដុកក្ដួលចំពោះនាង ក្រោយពេលឃើញនាងបង្ហោះសារបង្ហាញពីចិត្តកំពុងតែនឹកគ្រួសារ ដែលនៅឆ្ងាយ តែនាងមិនអាចធ្វើអ្វីបាន បានត្រឹមតែស្លៀកសំលៀកបំពាក់ប្រពៃណីរបស់ន័រវ៉េសឲ្យគ្រួសារមើលតែប៉ុនណោះ។
ក្នុងនោះផងដែរ Yaya បានរៀបរាប់យ៉ាងដូច្នេះថា «នឹកអ្នកគ្រប់គ្នានៅផ្ទះ នៅឯ Oslo តែសប្បាយចិត្តណាស់ដែលបានស្លៀកពាក់ Bunad(សម្លៀកបំពាក់ប្រពៃណី របស់ន័រវ៉េស)»។
តាមរយៈរូបភាពនេះផងដែរ មហាជនជាច្រើនពិតជាសរសើរពីសម្រស់ Yaya ពេលស្លៀកឈុតប្រពៃណីរបស់ន័រវ៉េសបែបនេះពិតជាស្រស់ស្អាតខ្លាំងមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី