ជាការពិតណាស់ សព្វថ្ងៃនេះប្ដីប្រពន្ធដ៏មានប្រជាប្រិយភាពរវាងតារាថៃប្រុសលោក Poh Nattawut និង Ae Pornthip ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកក្នុងបណ្ដាញសង្គមនេះតែម្ដង។
ជាក់ស្ដែងដូចជាថ្មីៗនេះ Ae បានធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត និងពេលឃើញអ្នកនាង បង្ហោះសារអបអរសាទរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៨ឆ្នាំរបស់ខ្លួនទៅកាន់ស្វាមីថា៖
«រីករាយគម្រប់ខួប ៨ ឆ្នាំ ថ្ងៃនេះ ៨ ឆ្នាំមុន ខ្ញុំអាចនិយាយបានថា ការងាររបស់យើង នៅថ្ងៃនោះ ពិតជាសប្បាយរីករាយណាស់។ ខ្ញុំគិតហើយគឺ នៅតែញញឹមមិនឈប់។ Ae និងបង Poh បានរួមរស់ជាមួយគ្នា អស់រយៈពេលជាយូរមកហើយ។ ឆ្នាំនេះ ជាឆ្នាំទី ១៥ វាមិនគួរឱ្យជឿទេ ដែលយើងនឹងជួបជុំគ្នារហូតដល់យើងមានកូន ព្រោះយើងទាំងពីរ ស្ទើរតែមិនមានអ្វីដែលដូចគ្នាឡើយ ប៉ុន្តែព្យាយាមកែសម្រួលគ្នា។ ចំពោះ ការឈ្លោះប្រកែកគ្នា ក៏មានដូចគ្រួសារដទៃទៀតដែរ ព្រោះជារឿងធម្មតា ប៉ុន្តែយើងក៏សម្រួលគ្នាឲ្យរឿងឆាប់ចប់ តែមួយភ្លែតក៏ល្អនឹងគ្នាដូចដើម ហើយក៏តែងតែគិតថា នឹងនៅជាមួយគ្នាជារហូតដល់ចាស់កោងខ្នង ផងដែរ»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់ប្ដីប្រពន្ធមួយគូនេះ ពិតជាមានការត្រេកអរ ព្រោះឃើញអ្នកទាំងពីរនៅតែផ្អែមល្ហែមដាក់គ្នាខ្លាំងដដែល ទោះបីបច្ចុប្បន្នអ្នកទាំងពីរមានកូន២នាក់ហើយក៏ពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី