មហាជនតាមបណ្តាញសង្គម និង យុវវ័យដែលចូលចិត្តលេងកម្មវិធីកម្សាន្តលើទូរសព្ទហៅថា ទិកតុក (Tiktok) ប្រាកដជាស្គាល់ សុខា សុខា ល្បីខ្លាំងរហូតមានទំព័រហ្វេសប៊ុក និង ធ្វើបទចម្រៀងយកវិឌីអូនិងសំលេងទៅបង្ហោះកម្សាន្តតគ្នាៗ ហើយល្បីខ្លាំងជាងគេនោះគឺពាក្យ “ហូបបាយនៅ”។
ទន្ទឹមការល្បីរបស់អ្នកនាង សុខាសុខា ក្លាយជាតារាល្បីប្រចាំទិកតុកនោះ លោក អ៊ឹម ជីវ៉ា បានបើកជាផ្លូវការនូវដំណឹងដឹកនាំនិងបង្ហាត់បង្រៀនដល់រូបនាង ហើយត្រៀមផលិតផលវិឌីអូអប់រំជាច្រើន នាពេលខាងមុខនេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតភោជនីយដ្ឋាន វីហ្វ្រេនកោះពេជ្រ ទទួលការឧបត្ថម្ភដោយក្រុមហ៊ុនផលិតផល U-Well ។
លោក អ៊ឹម ជីវ៉ា បានប្រាប់ឱ្យដឹងថា មូលហេតុដែលលោកសម្រេចយកអ្នកនាង សុខាសុខា ចូលជាសមាជិកក្រុមរបស់លោក ដោយសារតែលោកអាណិតដល់នាងដែលកូនកំព្រាហើយជាក្រម្នាក់ ចង់ឱ្យមានឪកាសនិងមានជីវិភាពប្រសើរឡើង។ លោកនឹងត្រៀមបង្ហាត់នូវការសម្តែង និងដាក់គម្រោងក្រុមការងារថតដើម្បីត្រៀមផលិតផលវិឌីអូអប់រំ ក៏ដូចជាវិឌីអូផ្សេងទៀត។ លោកក៏នឹងដឹកនាំតារាទិកតុកម្នាក់នេះ ចូលរួមការងារមនុស្សធម៌ និងចូលរួមបំរើការងារសង្គម ឱ្យតារាឬអ្នកសិល្បៈ។
លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ទៀតថា ការជម្រុញឱ្យ សុខាសុខា មកចូលរួមក្នុងវិស័យសម្តែងនិងលេងកំប្លែងនោះ ក៏ទទួលការលើកទឹកចិត្ត និង ឧបត្ថម្ភពីក្រុមហ៊ុនផលិតផល U-Well បានធ្វើការចំណាយច្រើនក្នុងការផ្គត់ផ្គង់លើនាង និងការចំណាយទាំងស្រុងលើការផលិតផលវិឌីអូសម្តែងរបស់ សុខាសុខា ទាំងអស់។ លោកក៏សូមមហាជនមេត្តាលើកទឹកចិត្តដល់នាង កុំស្អប់ខ្ពើមលើនាង បើទោះបីជានាងពេលខ្លះមានការខ្វះខាតក្នុងនិយាយស្តី មិនសមរម្យត្រង់ចំណុចមួយណា។
សូមបញ្ជាក់ថា នាងជាក្មេងគួអោយអាណិតបំផុតមនុស្សមួយចំនួនវៃតម្លៃគាត់តាមរយៈរាល់ពាក្យពេជ្រដែលគាត់និយាយតាមរយៈវិដេអូខ្លីៗតាមប្រព័ន្ធ Facebook និងប្រព័ន្ធTik Tok បងប្អូនខ្លះក៏ចូលចិត្តបងប្អូនខ្លះក៏ជេគាត់ ។ ខណៈនឹងល្បីនោះផងដែរ សុខាសុខាក៏ទទួលការ ជេហាស្តីដៀល។ ប៉ុន្តែលោក អ៊ឹម ជីវ៉ា ក៏អំពាវនាវមហាជនត្រូវគិតថាមនុស្សកើតមកគ្មានអ្នកណាល្អគ្រប់១០នោះទេ ហើយក៏គ្មានអ្នកណាគេមកចូលចិត្តយើងទាំងអស់គ្នាដែរ ។
សុខាសុខា ឈ្មោះពិតគឺ ថន សុខា មានអាយុ ២៥ ឆ្នាំ មានបងប្អូន៥នាក់ សុខាជាកូនពៅ សុខាគឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយសុខាត្រូវមករស់នៅជាមួយមីងនៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយតិចតួច នៅផ្ទះ ក្នុង ភូមិជ្រួយ សង្កាត់ វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
សុខាសុខា ជាក្មេងស្រីមានអត្ថចរិកមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្ថចរិករបស់សុខាជាមនុស្សប្រុសគឺមានតាំងពីតូចមិនអាចកែបានចរិកជាប្រុសខ្លួនជាស្រីបានឡើយ។ នាងសិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រាដែលខ្វះភាពកក់ក្តៅ ។ បន្ទាប់ពីស្តាប់ប្រវត្ថិខ្លះសង្ឃឹមថាពុកម៉ែបងប្អូនមេត្តាបើចូកចិត្ត ឬ មិនចូលចិត្តគាត់ជួយកែប្រែនែនាំដំបូន្មានល្អអោយគាត់ផង ៕