ពិតទេ! ស្ងាត់ៗស្រាប់តែលេចដំណឹងថា Peach កំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាស្រីរូបនេះ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃប្រុសលោក Peach Pachara បែកបាក់ស្នេហាមក លោកមិនទាន់បេះដូងទទួលយកនារីណាម្នាក់ថ្មីនោះទេ ដែលជាហេតុធ្វើឲ្យហ្វេនៗជាច្រើនអន្ទះសារចង់ឃើញមុខគូស្នេហ៍ថ្មីរបស់លោកខ្លាំងណាស់ ខណៈអតីតគូស្នេហ៍លោកពេលនេះកំពុងតែមានក្ដីសុខជាមួយនិងមិត្តប្រុសថ្មីផងដែរ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ មានលេចលឺព័ត៍មានថាតារាប្រុសរូបនេះ កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងតារាស្រី Pimtha ព្រោះមួយរយៈចុងក្រោយនេះអ្នកទាំងពីររួមការងារជាមួយនិងគ្នាច្រើនណាស់ ហើយហ្វេនៗជាច្រើនក៏បាននិយាយថាអ្នកទាំងពីរសក្ដិសមគ្នាខ្លាំងថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការសង្ស័យរបស់ហ្វេនៗតែប៉ុនណោះ ចំពោះរឿងរា៉វច្បាស់លាស់នោះ ស្វាមីខ្លួនទាំងសងខាងក៏មិនទាន់ចេញមុខបកស្រាយចំពោះរឿងនេះដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី