មិនគួរឲ្យជឿ! Fluke ទៅលេងកូនប្រុសអតីតភរិយា១០លើកហើយ ទើបកូនព្រមថតរូបជាមួយ!(មានរូបភាព)

ជាការពិតណាស់ប្រិយមិត្តមួយចំនួនធំប្រាកដជាបានជ្រាបហើយថា ពេលនេះតារាសម្ដែងថៃប្រុសលោក Fluke Krirkphol បានរៀបការកសាងគ្រួសារជាមួយនិងភរិយាថ្មីហើយ ក្រោយពេលដែលលោកបានចែកផ្លូវគ្នាជាមួយនិងអតីតភរិយាអស់រយៈពេលជាច្រើនឆ្នាំមក។

តែយ៉ាងណាមិញទោះបីជាពេលនេះលោករៀបការជាមួយនិងភរិយាថ្មីក៏ពិតមែន តែអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ថ្មីៗនេះលោកបានបង្ហាញក្ដីនឹករលឹកទៅកាន់កូនប្រុស ដែលជាតំណឈាមជាមួយនិងអតីតភរិយា ដោយក្នុងនោះលោកបាននិយាយថា៖

«រូបភាពនេះហើយ ដែលប៉ា បានទន្ទឹងរង់ចាំ ដែលបានទៅរកជាង ១០ លើកមកហើយ ទើបយល់ព្រមថតរូបជាមួយ ព្រមទាំងឲ្យឱបទៀតផង»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏សរសើរ Fluke ដែលបំពេញតួនាទីជាឪពុកដ៏ល្អ ទោះបីទៅជាង១០លើកកូន ទើបតែព្រមថតរូបជាមួយក៏ពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អតីតភរិយា Fluke និងកូនប្រុស
អតីតភរិយា Fluke និងកូនប្រុស

អត្ថបទដោយ៖ស៊ីវលី