រីចំណាន កល្យាណ ឯកញ្ញាផែនដីឆ្នាំ២០១៩ពេលនេះស្អាតជាងមុនហើយស្ងាត់ៗបើកហាងទៀត

ទុកកូវីដ១៩មួយឡែកសិនមកមើលសម្រស់ កញ្ញា រីចំណាន កល្យាណ ជាឯកញ្ញាផែនដីឆ្នាំ២០១៩ពេលនេះបានបង្ហាញរបស់នាងកាន់តែស្អាតជាងមុន កាលពេលនាងចូលប្រឡងលើកដំបូងនិងកាលប្រឡងអន្តរជាតិជាមួយមកពីបណ្តាបេក្ខភាពមកពី៣៤ប្រទេសទៀត។

After Footer (Active) - damrei Mr1 Zone2

មុខស្រស់និងសិចស៊ីជាងមុនតារាស្រី រីចំណាន កល្យាណ បានបង្ហាញសកម្មភាពនិងរូបសម្រស់របស់នាងថ្មីៗជាច្រើន ដែលមើលឃើញស្អាតប្លែកជាងមុន ខណៈនាងសង្ងំមករកស៊ីលក់អនឡាញដើម្បីបង្កើនចំណូលបន្ថែមបន្ទាប់ពីសល់ពេលពីការងារសិល្បៈ។

កញ្ញា រីចំណាន កល្យាណ បានប្រាប់ថា “សម្រាប់ការងារសិល្បៈ គឺខ្ញុំធ្វើជាតំណាងឲផលិតផលមួយចំនួនហើយ ក៏ដូចជាការថតម៉ូតផ្សេងៗ។ ចំពោះការថតរឿងគឺខ្ញុំមិនបានទទួលទេ។ ព្រោះពុំមានពេលវេលាគ្រប់គ្រាន់ ដោយសាររវល់និង ការងារបើកហាងលក់ដូរវិញ”។

តារាម៉ូឌែលមានវ័យ១៩ឆ្នាំរូបនេះប្រាបថា នាងបើកហាងលក់គ្រឿងសម្អាង ផលិតផលថែរក្សាជាច្រើនមុខ និងសម្លៀកបំពាក់ ដោយនាងយកប្រាក់សន្សំមកបោះទុនប្រមាណជិត៥ពាន់ដុល្លារអាមេរិកហើយ។ នាងកំពុងរៀបចំហាង និង លក់តាមអនឡាញបណ្តើរសិនៗ ហើយចាំហាងរួចរាល់នឹងរកពេលសម្ពោធឱ្យល្អ។ នាងសង្ឃឹមថា បងប្អូនមហាជនទាំងនៅតែគាំទ្រសកម្មភាពរបស់នាង ហើយជាពិសេសគាំទ្រការលក់ដូររបស់នាង។ នាងក៏សូមថ្លែងអំណរគុណការគាំទ្រការងារសិល្បៈរបស់នាង។

សូមរំលឹកថា កញ្ញា រីចំណាន កល្យាណ បានប្រឡូកចូលសិល្បៈក្នុងឆ្នាំ ២០១៨ ហើយលេចមុខខ្លាំង២០១៩ គឺបានតំណាងឲកម្ពុជា ចូលរួមប្រកួត Miss Planet international ដែលកម្ពុជាគឺជាម្ចាស់ផ្ទះ ហើយនាងជាប់ត្រឹម១៦នាក់ជម្រើសចុងក្រោយ។

កញ្ញា រីចំណាន កល្យាណ ទទួលបានការសរសើរពីមហាជន ដែលនាងពិតជាមានរូបសម្រស់ស្រស់ស្អាត សមសួន នៅពេលដែល រំលេចសម្រស់ដ៏ល្អឯក ក្នុងឈុតប្រពៃណីកម្ពុជា និងពិតជាស័ក្តិសម ធ្វើជាបវរកញ្ញាឯក តំណាងឲ្យកម្ពុជា ក្នុងការប្រកួតដណ្ដើមយកមកុដ រាជនីសម្រស់ក្នុងកម្មវិធី ដ៏ធំលំដាប់ពិភពលោក “Miss Planet International ២០១៩”៕