នារីណាមិនប្រាថ្នា! គូស្នេហ៍ ពេជ្រ សូលីកា នៅក្បែរចាំមើលថែទាំងមុននិងក្រោយសម្រាលកូន!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី ១៦ ខែ ឧសភា កន្លងទៅនេះ តារាចម្រៀងស្រីអ្នកនាង ពេជ្រ សូលីកា សម្រាលបានកូនប្រុសដំបូងរបស់ខ្លួន មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយអ្នកនាងថែមទាំងដាក់ឈ្មោះឲ្យកូនយ៉ាងពិរោះទៀតគឺ ហង្ស អ៊ារី វ៉េនស្ដេ។

យ៉ាងណាមិញបន្ទាប់ពីសម្រាលកូនបានប៉ុន្មានថ្ងៃ គូស្នេហ៍របស់អ្នកនាងក៏បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាព លោកនៅក្បែរតាមមើលថែទាំអ្នកនាង មិនថាមុនពេលសម្រាលកូននិងក្រោយពេលសម្រាលហើយនោះទេ មើលទៅលោកពិតជាបំពេញតួនាទីជាឪពុកនិងស្វាមីដ៏ល្អម្នាក់ពិតមែន។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្តចិត្តជំនួសតារាស្រីរូបនេះ ដែលមានគូស្នេហ៍ចេះយល់ទុក្ខធុរៈ បំពេញតួនាទីជាស្វាមីដ៏ល្អ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី