ល្អអ្វីម្ល៉េះ! ផេន ខេត សរសើរគូស្នេហ៍ខ្លួន និងប្រើពាក្យស្វាមីយ៉ាងផ្អែមល្ហែមទៀតផង!(មានរូបភាព)

ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ មហាជនជាច្រើនតែងតែឃើញតារាស្រី ផេន ខេត បង្ហោះរូបភាពផ្អែមល្ហែមជាមួយនិងគូស្នេហ៍របស់ខ្លួន ធ្វើឲ្យគ្រប់គ្នាឃើញហើយ ច្រណែននិងនាងយ៉ាងខ្លាំងទៀតផង។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះនាងបានបង្ហោះរូបភាព អមជាមួយនិងសារពោលសរសើរគូស្នេហ៍របស់ខ្លួនទៀតថា «អរគុណព្រះដែលនាំមនុស្សសែនល្អឲ្យខ្ញុំ តាំងពីថ្ងៃចាប់ផ្តើមរហូតថ្ងៃនេះ បងដើរតួនាទីជា ឪពុកផង បងប្រុសផង មិត្តភក្តិផង និង ជាស្វាមីដ៏ល្អផង។ ធ្វើបុណ្យល្អ នាក់នឹងជួបតែមនុស្សល្អ ពាក្យនេះជាពាក្យខ្ញុំតែងតែប្រាប់ខ្លួនឯង បងជាស្វាមីដែលមានទំនួលខុសត្រូវខ្ពស់ មិនដែលនាំរឿង មិនចេះទាមទារ មិនយកឈ្នះប្រពន្ធ និង តែងតែទប់រាល់កំហឹងរបស់ប្រពន្ធបានរហូត មិនសុំអ្វីច្រើនទេ សូមតែ បងនៅក្បែរ កាន់ដៃនិង កម្លាំងចិត្ត បែបនេះ រហូតមួយជីវិតនេះ»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាត្រេកអរព្រោះឃើញតារាស្រីរូបនេះ និងគូស្នេហ៍ផ្អែមល្ហែមនិងគ្នាខ្លាំង ហើយគ្រប់គ្នាក៏ចង់លឺដំណឹងល្អអ្នកទាំងពីរឆាប់ៗនេះដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី