ជាការពិតណាស់ សព្វថ្ងៃនេះកំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយគ្រប់បទចម្រៀងថ្មីទាំងអស់របស់លោកចេញមក ក៏តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងថែមទៀតផង។
យ៉ាងណាមិញប្រសិនបើយើងងាកទៅចាប់អារម្មណ៍ពីជីវិតគ្រួសារលោកវិញ សព្វថ្ងៃនេះលោកពិតជារស់នៅមានសុភមង្គលខ្លាំងណាស់ ដោយមានភរិយាចេះយល់ចិត្ត និងមានកូនៗ៣នាក់ មុខមាត់គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង ហើយមួយរយៈចុងក្រោយនេះ លោកតែងតែបង្ហោះរូបភាពស្វីតៗជាមួយនិងភរិយា ធ្វើឲ្យគូស្នេហ៍មួយចំនួនច្រណែននិងលោកខ្លាំងណាស់។
ដោយឡែកគ្រប់គ្នាប្រាកដជាឃើញហើយរូបភាពបច្ចុប្បន្នរបស់តារាប្រុសនេះនិងភរិយា ពិតជាស្រស់ស្អាតនិងសក្ដិសមគ្នាខ្លាំងណាស់ តែថ្មីៗនេះស្រាប់តែលេចរូបភាពលោកនិងភរិយាកាលនៅជាសង្សារនិងគ្នា មើលទៅរូបសម្រស់អ្នកទាំងពីរកាលណោះ ពិតជាប្លែក មិនសូវមានសាច់មានឈាមដូចសព្វថ្ងៃនេះទេ តែរូបសម្រស់អ្នកទាំងពីរមិនសូវជាប្រែខ្លាំងជាងបច្ចុប្បន្ននេះនោះទេ៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី