តារាសម្តែង ម៉ារី ទៅលេងឆ្នេរខេត្តកែបលើកនេះបង្អួតសម្រស់ដាក់ធម្មជាតិទៀតហើយ

ហេតុតែជាស្រីស្អាត! ម៉ារី ទៅលេងឆ្នេរខេត្តកែបលើកនេះធម្មតាៗគ្រាន់តែបង្ហាញស្នាមញញឹមដ័ស្រស់របស់នាងសោះក៏ ទទួលបានក៏ចំណាប់អារម្មណ៍ពីប្រុសៗដែរ។ មិនបានបង្ហាញភាពសិចស៊ី ដូចរាល់ដងប៉ុន្តែនាងបង្ហាញសម្រស់ធម្មតារបស់នាងជាមួយទេសភាពនៃតំបន់នេះទៅវិញ។

តារាស្រីល្បីរូបនេះបាននិយាយថា “មកលំហែកាយ លំហែចិត្ត កាត់បន្ថយភាពស្មុគស្មាញ អារម្មណ៍ថាសប្បាយចិត្ត… អ្វីដែលសំខាន់មកយកខ្យល់ធម្មជាតិត្រជាក់ចិត្ត ត្រជាក់កាយ។ និយាយពីទេសភាពស្អាតសហាវម៉ង មិនចំាបាច់យាយទេ។ ស្អាតជាងអ្នកថតទៅទៀត”។

After Footer (Active) - damrei Mr1 Zone2

កញ្ញា ម៉ារី បានធ្វើដំណើរកម្សាន្តទៅលេងឆ្នេរខេត្តកែបកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០មកជាច្រើនថ្ងៃហើយ ដោយបង្ហោះរូបថតក្នុងឈុតសម្លៀកបំពាក់ដើរមាត់សមុទ្រគ្រាន់តែបញ្ចេញសាច់ខ្នងសខ្ចីរបស់នាង អមដោយទេសភាពតាមតំបន់នៃឆ្នេរសមុទ្រនេះ។ សកម្មភាព និង ស្នាមញញឹមរបស់នាងបានបង្ហាញសម្រស់ស្រស់ស្អាតដែលបានទាក់ទាញដល់បណ្តាអ្នកគាំទ្រលើបណ្តាញសង្គមហ្វេសប៊ុក។

សូមរំលឹកផងដែរថា កញ្ញា ម៉ារី បើទោះបីជាដើមឆ្នាំ២០២០កម្ពុជាសេដ្ឋកិច្ចជួបវិបត្តិដោយសារជម្ងឺកូវីដ១៩ ប៉ុន្តែកញ្ញា ម៉ារី ជាតារាសម្តែងស្រីស្អាតម្នាក់នេះថ្មីៗនេះ នាងទិញរថយន្តទំនើប Lexus 2019 តម្លៃជាង១៤ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ តារាសម្តែងរូបនេះជាកូនស្រីអ្នកជំនួញ និង មានមុខរបបផ្ទាល់បើកហាងលក់គ្រឿងសង្ហារឹមពីឈើប្រណិតៗ ហើយកាលពីថ្មីៗនេះ នាងទើបឡើងផ្ទះវីឡាក្នុងបុរីអ័រគីដេតម្លៃជាង៣០ម៉ឺនដុល្លារអាមេរិក។

សូមបញ្ជាក់ថា កញ្ញា ឡុង ថាវរី ហៅ “ម៉ារី” បានប្រឡូកក្នុងវិស័យសម្តែងជាច្រើនរឿងមកហើយ ខណៈរូបនាងត្រូវបានមហាជនស្គាល់ក្នុងរឿងរបស់ផលិតកម្មអិលឌី។ តារាស្រីរូបនេះក៏ទទួលប្រជាប្រិភាពនិងទីផ្សារកាន់ខ្លាំងផងដែរក្នុងរឿងភាគរបស់ស្ថានីយទូរទស្សន៍ជាច្រើនផងដែរ។

ល្បីនៅវិស័យសម្តែងមិនអស់ហើយ កញ្ញា ម៉ារី ជាងតារាបង្ហាញម៉ូតដែលលេចធ្លោ ហើយមានទីផ្សារការងារជាច្រើនពេញចិត្តនឹងនាង ខណៈទាំងរូបរាងនិងរូបសម្រស់របស់នាង ត្រូវបានអ្នកដឹកនាំកម្មវីធីសរសើរពេញចិត្តយកថតនិងដើរម៉ូត៕