ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រី Marie និង Gun កំពុងតែមានបញ្ហានិងគ្នា មិនត្រឹមប៉ុនណោះថែមទាំងមានពាក្យចចាមរាមថា មូលហេតុបែកបាក់គ្នានេះ គឺមកពីមានអ្នកទី៣ចូលជ្រៀតជ្រែក និងគ្រួសារខាងប្រុស មិនពេញចិត្តខាងស្រីទៀតផង។
យ៉ាងណាមិញក្រោយពេលមានពាក្យចចាមរាមបែបនេះភ្លាម Marie ក៏បានចេញមុខបកស្រាយនៅក្នុងបណ្ដាញសង្គមរបស់នាងថា «គ្មានភាគីទី ៣ នោះទេ ហើយក៏មិនមាន មនុស្សស្រីផ្សេងទៀតដែរ។ រាល់ពេលដែលខ្ញុំ បានជួបឪពុកម្តាយរបស់បង Gun ខ្ញុំតែងតែមានអារម្មណ៍កក់ក្តៅ គឺជាគ្រួសារគួរឱ្យស្រឡាញ់ណាស់ នៅក្នុងគ្រួសារនេះគឺមានតែភាពកក់ក្តៅ ឪពុកម្តាយគ្រប់រូបស្រឡាញ់កូនៗ ហើយកូនៗគ្រប់គ្នាក៏ស្រឡាញ់ឪពុកម្តាយដែរ គ្មាននរណាម្នាក់គិតអាក្រក់ទៅលើគ្នានោះទេ»។
មិនត្រឹមតែប៉ុនណោះ Marie បានបន្ថែមទៀតថា «ការរិះគន់ខ្លាំងៗ ដែលបានកើតឡើងនេះ គឺវាមិនមានផលល្អសម្រាប់នរណាម្នាក់ឡើយ។ ចង់លើកទឹកចិត្ត ដល់នរណាម្នាក់ ប៉ុន្តែបែរជា ធ្វើឱ្យមនុស្សម្នាក់ទៀត ធ្លាក់ទឹកចិត្តទៅវិញ គឺមិនបានលើកទឹកចិត្តឲ្យមនុស្សម្នាក់ទៀតនោះទេ»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត ដោយឃើញ Marie នៅតែនិយាយល្អទៅកាន់គ្រួសារខាងប្រុស ទោះបីជាពេលនេះអ្នកទាំងពីរកំពុងបែកបាក់គ្នាក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី