ក្រោយពីបានបញ្ចប់ចំណងស្នេហារយៈពេល 14 ឆ្នាំ ជាមួយលោក Ton-Ash កញ្ញា Taew បានទទួលការចាប់អារម្មណ៍និងតាមដានពីអ្នកគាំទ្ររបស់នាងជាច្រើន។
មិនត្រឹមតែប៉ុណ្ណោះនាងកាន់តែជាផ្ទាំងស៊ិបរបស់មហាជនក្រោយពីមានដំណឹងថា Taew កំពុងតែមានទំនាកទំនងស្នេហាថ្មីជាមួយនិងកំលោះហៃសូម្នាក់ទៀត ដែលធ្វើឲ្យអ្នកគាំទ្រចង់ឮចេញពីមាត់របស់នាងផ្ទាល់។
ជាក់ស្ដែងនៅពេលថ្មីៗនេះម្ចាស់រូបក៏បានផុសរូបជាមួយបាច់ផ្កាយ៉ាងធំព្រមជាមួយនិងស្នាមញញឹមដ៏គួឲ្យស្រលាញ់នៅក្នុង Instagram របស់នាងដែលមានឈ្មោះថា @taewaew_natapohn នៅក្នុងផងដែរមានអ្នកបណ្ដាញសង្គមជាច្រើនបានសង្ស័យថាអ្នកណាជាអ្នកជូននាង? អ្នកខ្លះទៀតក៏គិតថាប្រហែលជាកំលោះហៃសូទិញឲ្យ។
តែចុងក្រោយ Taew អោយអ្នកគាំទ្រចុកឈាមដោយនាងបានប្រាប់យ៉ាងច្បាស់ៗថា *#ទិញខ្លួនឯងទេចា*។
អត្ថបទដោយ៖ នីតា