Aum Patcharapa ស្ទើរស្រក់ទឹកភ្នែកពេលមើលរូបថតជាមួយមិត្តភក្តិម្ដងៗ! មានរឿងអីទៅ?

ទោះបីជាអាយុច្រើនប៉ុណ្ណាក៏ដោយសម្រាប់ Aum គឺនៅតែស្រស់ស្អាតស្ទើរតែក្មេងៗជំនាន់ក្រោយសុំចាញ់ទៅហើយ។

តារាស្រីរូបស្រស់ជួរមុខនៃប្រទេសថៃ Aum Patcharapa បានបង្ហាញរាងស៊ិចស៊ីនៅឆ្នេរសមុទ្រម៉ាឌិវ ជាមួយមិត្តភ័ក្ដដែលធ្វើអោយហ្វេនៗចង់ឈាមច្រមុះទៅហើយ ដោយនាងនៅតែស្អាតរាងច្រឡូនមូលខ្លំមិនចាញ់ក្មេងសម័យថ្មីឡើយ។

រូបភាពសប្បាយរីករាយជាមួយមិត្តភ័ក្ដបានកន្លងផុតទៅមួយឆ្នាំហើយ វាបន្សល់នូវត្រឹមតែរូបថតដែលនាងត្រូវមកអង្គុយមើលឡើងវិញ ព្រោះដោយសារឆ្នាំនេះមិនដូចឆ្នាំមុនត្រូវនៅតែផ្ទះការពារខ្លួនពីជំម្ងឺកូវីដ 19 ហើយនាងបានត្រឹមតែផុសរូបព្រមជាមួយ Caption ថា៖ *នឹកសមុទ្រ នឹកមិត្តភ័ក្ដ នឹករបស់ញុំានៅពេលនិង អាទិត្យក្រោយគិតរកញុំាសិន*

ក្រោយពីផុសរូបនៅក្នុង Instagram ហើយបណ្ដាមិត្តរបស់នាងក៏បានចូលមកខំមិនជាច្រើន រួមជាមួយនិងអ្នកគាំទ្ររបស់នាងដែលចូលមកខំមិនសរសេរពីរូបរាងនាងផងដែរ។

អត្ថបទដោយ៖ នីតា