អូហូ! ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ ឆាយ វីរៈយុទ្ធ នាំភរិយាដើរលេងមាត់សមុទ្រយ៉ាងផ្អែមល្ហែម!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់នឹងពេលនេះ តារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ រៀបការកសាងគ្រួសារអស់រយៈពេល៣ឆ្នាំហើយ ហើយសព្វថ្ងៃនេះលោកក៏ទទួលបានចំណងដៃកូនស្រីម្នាក់គួរឲ្យខ្លាំងផងដែរ។

ជាក់ស្ដែងសម្រាប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំឆ្នាំនេះ គ្រប់គ្នាបានឃើញតារាប្រុសរូបនេះ ដឹកដៃភរិយាសំណព្វចិត្តរបស់ខ្លួន ទៅកំសាន្តនៅឯតំបន់ឆ្នេរសមុទ្ររំលឹកអនុសាវរីយ៍ល្អៗ និងបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នា​ ក្រោយពន្លឺភ្លើងទៀនយ៉ាងរ៉ូមែនទិក មើលទៅពិតជាមានក្ដីសុខ និងសុភមង្គលខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនក៏បានបង្ហាញអារម្មណ៍រំភើប និងបានជូនពរអ្នកទាំងពីរក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់៣ឆ្នាំនេះផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី