អាណិតណាស់! ពេលនេះលោកតា សង់ស៊ីស វ័យកាន់តែចាស់ ហើយថែមទាំងនិយាយមិនកើតទៀត!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាកំប្លែងជើងចាស់លោកតា សង់សុីស មានវ័យកាន់តែច្រើនណាស់ រីឯសុខភាពវិញក៏កាន់តែទ្រុតទ្រោមផងដែរ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយពិតជាក្ដុកក្ដួលអាណិតលោកតាខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Rak sa បានបង្ហោះវីដេអូក្នុងសកម្មភាពលោកទៅសួរសុខទុក្ខលោកតា ដែលក្នុងវីដេអូនោះ មើលទៅស្ថានភាពលោកតាពេលនេះ កាន់តែចាស់ខ្លាំង ហើយថែមទាំងមិនអាចនិយាយបានថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែកើតចិត្តអាណិតអាសូរចំពោះតារាកំប្លែងជើងចាស់រូបនេះ ហើយគ្រប់គ្នាក៏បានជូនពរឲ្យលោកតាមានសុខភាពល្អផងដែរ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី