នៅក្នុងរឿង My husband in law ដោយលោក Mark Prince ជាតួឯកប្រុសដ៏ស្រស់សង្ហាបានធ្វើឲ្យអ្នកគាំទ្រទាំងនៅក្នុងនិងក្រៅប្រទេស អន្ទះសារទន្ទឹងរងចាំទស្សនារឿងរបស់លោករៀងរាល់សប្ដាហ៍ និងផ្ទុះការគាំទ្រកាន់តែខ្លាំងក្រោយពីលោកសម្ដែងក្នុងឈុតឆាកដោះខោវអាវបង្ហាញសាច់សរខ្ចី សាច់ដុំធំៗ រហូតធ្វើឲ្យផ្អើលដល់អ្នកគាំទ្រនៅឯខាងប្រទេសចិនផងដែរ។
ទោះជានៅពេលសម្ដែងលោក Mark ខ្មាស់អៀនបន្ទិចក៏ដោយតែលោកក៏សប្បាយចិត្តដែរធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយនិងពេញចិត្តចំពោះការសម្ដែងរបស់លោក។
Mark កាន់តែសប្បាយរីករាយពេលបានដឹងថាបណ្ដារប្រិយមិត្តខាងប្រទេសចិនគាំទ្រនិងពេញចិត្តចំពោះការសម្ដែងនេះ រហូតធ្វើអោយលោកបានបង្ហោះសារសម្ដែងការអគុណដល់អ្នកគាំទ្រនៅឯប្រទេសចិនថា៖
ខ្ញុំពិតជារីករាយណាស់ហើយក៏យល់ថាបាត់ហត់នឿយដែរ! មិនដឹងថាត្រូវនិយាយអ្វីក្រៅពីពាក្យអគុណដល់ហ្វេនៗដែលបានតាមដានទស្សនា និង គាំទ្រទាំងហ្វេននៅក្នុងប្រទេសថៃនិង នៅប្រទេសចិន។ ខាង Tencent Video ក៏បានរាយការណ៍មកថាមានការចូលទស្សនារឿងរបស់លោករាបលាននាក់ នេះចាត់ទុកថាល្អខ្លាំងណាស់ ពិតជាអគុណដល់មិត្តអ្នកគាំទ្រទាំងនៅថៃនិងនៅចិន បើសិនជាមានឪកាសខ្ញុំនិងទៅថ្លែងអំណរគុណដល់ប្រទេសចិនតែម្ដង។
អត្ថបទដោយ: នីត្ដា