ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងជើងចាស់លោក ហួ ឡាវី ដែលមានសម្លេងស្អក ស្ដាប់ទៅពិតជាពិរោះ មិនចេញជិនណាយនោះទេ ហើយសព្វថ្ងៃនេះលោកនៅតែមានមហាជនជាច្រើនគាំទ្រដដែល។
មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនក៏ស្គាល់ដែរថា កញ្ញា វី ឌីណែត គឺជាកូនស្រីសំណព្វចិត្តរបស់លោក ហើយសព្វថ្ងៃនេះនាងក៏ជាតារាចម្រៀងល្បីឈ្មោះម្នាក់ក្នុងផលិតកម្មរស្មីហង្សមាសថែមទៀតផង បើនិយាយពីរូបសម្រស់ពិតជាស្រស់ស្អាត និងទេពកោសល្យសិល្បៈរបស់នាង ក៏មិនចាញ់ឪពុកប៉ុន្មានដែរ។
ដោយឡែកមិនត្រឹមតែកញ្ញា វី ឌីណែត នោះទេ ថ្មីៗនេះមហាជនជាច្រើនបានចាប់អារម្មណ៍ កូនស្រីរបស់លោកម្នាក់ទៀត ដែលមានឈ្មោះថា វី ឌីណា ជាបងស្រីរបស់កញ្ញា វី ឌីណែត ក៏មានសម្រស់ស្រស់ស្អាត និងទេពកោសល្យសិល្បៈក៏បិុនប្រសព្វមិនចាញ់កញ្ញា វី ឌីណែត ជាប្អូនស្រីប៉ុន្មាននោះដែរ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែសរសើរលោក ហួ ឡាវី ដែលមានកូនស្រីសុទ្ធតែស្រស់ស្អាត ហើយថែមទាំងបុិនប្រសព្វខាងវិស័យចម្រៀងដូចលោកទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី