កាលពីពេលថ្មីៗកន្លងទៅនេះ ភរិយារបស់តារាសម្ដែងប្រុសល្បីឈ្មោះលោក Navin Tar ទើបតែសម្រាលកូនទី២របស់ខ្លួន មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយក៏ទទួលបានការអបអរសាទរយ៉ាងច្រើនពីសំណាក់ហ្វេនៗផងដែរ។
យ៉ាងណាមិញ ថ្វីត្បិតតែភរិយាតារាប្រុសរូបនេះ ទើបតែសម្រាលកូនហើយក៏ពិតមែន តែបើយើងក្រឡេកទៅមើល រូបសម្រស់ និងរូបរាងរបស់អ្នកនាងវិញ ពិតជាឆាប់ត្រឡប់ទៅដូចដើមវិញណាស់ ពោលគឺឆាប់ស្រស់ស្អាតដូចមុនអញ្ចឹង។
ជាក់ស្ដែងថ្មីៗនេះអ្នកនាង កាន់តែធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលថែមទៀត នៅពេលគ្រប់គ្នាបានឃើញរូបភាព អ្នកនាងឈរបីកូន ក្នុងស្លៀកឈុតប៊ីគីនី បញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលុន និងរាងយ៉ាងស្រឡូន មើលទៅពិតជាសុិចសុី ទាក់ទាញភ្នែកខ្លាំងណាស់ នរណាឃើញហើយក៏សម្លឹកមើលមិនដាក់ភ្នែក និងពោលពាក្យសរសើរគ្រប់ៗគ្នាដែរ៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី