Matthew Deane-Lydia Sarunrat ត្រូវបានចាត់ទុកជា Hero ដល់ប្រជាជនថៃក្រោយពេលពួកគេទាំងពី…….!

សម្រាប់គូស្នេហ៍ Matthew និង Lydia ប្រិយមិត្តបានដឹងហើយថាពួកគេទាំងពីរបានផ្ទុកមេរោគកូវីដ 19 ហើយត្រូវបានសម្រាកព្យាបាលអស់ពេលជាយូរ ។

គូស្នេហ៍មួយគូរនេះបានធ្វើឲ្យប្រជាជនថៃទូទាំងប្រទេសបានភ្ញាក់ខ្លួនទាន់ពេលវេលាក្នុងការត្រៀមខ្លួនតតាំងជាមួយជម្ងឺដ៏កាចសាហាវ កូវីត 19 ។ កំឡុងពេលសម្រាកព្យាបាលក្នុងមន្ទីពេទ្យ អ្នកទាំងពីរត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ និងមានការផ្ដល់និងជម្រុញទឹកចិត្តពីសំណាក់ក្រុមគ្រួសារ ព្រមទាំងអ្នកគាំទ្រផងដែរ។

ពិសេសជាងនេះទៅទៀត Matthew-Lydia បានទទួលពានរង្វាន់កិតិ្ដយស “Heroes of Humanity” ពីសំណាក់ក្រុមព្រឹក្សាប្រដាល់ពិភពលោក​ (WBC) ក្រោយពេលដែលពួកគេទាំងពីរបានជាសះស្បើយពីជម្ងឺកូវីត 19 ព្រមបានបរិច្ចាគ ប្លាស្មា សម្រាប់ព្យាបាលអ្នកជម្ងឺផ្សេងទៀតផងដែរ៕

អត្ថបទដោយ៖ នីតា