សម្រាប់អ្នកដែរមានឈ្មោះជាអ្នកម្ដាយតែងតែយល់ច្បាស់ពីជីវិតដែលត្រូវផ្លាស់ប្ដូរទាំងស្រុង ទាំងសេរីភាព ពេលវេលា និងអ្វីផ្សេងៗទៀតត្រូវបានប្រគល់ឲ្យទៅស្វាមីនិងកូនជាទីស្រលាញ់ស្មើរជីវិតអស់ហើយ។
ដោយលែកអ្នកនាង Gubgib ត្រូវបានត្រលប់មកប្រើជីវិតជាស្ដ្រីកូនខ្ចីម្ដងទៀតក្រោយពេលសម្រាលកូនទីពីររបស់នាងថ្មីៗនេះ។ Gubgib បានបង្ហោះរូបរួមជាមួយនិង Caption ថា៖
“Mommy life ជីវិតជាម្ដាយកូនខ្ចីពិតៗ សក់ក្បាលសំពោងគ្មានពេលសិត!!! សម្លៀកបំពាក់ត្រូវងាយស្រួលដោះភ្លាមៗ (បំបោះដោះកូនរហូត!!) ត្រូវនៅក្នុងសភាពបែបនេះពេញមួយថ្ងៃបើសិនជាត្រូវមើលកូនម្នាក់ឯងហើយមានកូនដល់ទៅពីរនាក់ទៀត!!! កំសាន្ដ!!! ជីជីម៉ាក់កូនខ្ចីម្ដងទៀត”
តែទោះជាយ៉ាងណាក៏អ្នកគាំទ្ររបស់នាងចូលមក comment ថានាងនៅតែស្អាតស្រស់ ស្បែកភ្លឺថ្លាដដែល៕
អត្ថបទដោយ : នីត្តា