កាន់តែច្បាស់ហើយ! Taew និងកម្លោះហាយសូរបង្ហោះរូបភាពក្នុង IG Story នៅកម្មវីធីជាមួយគ្នាទៀត!(មានរូបភាព)

ជាការពិតណាស់​ ក្រោយពេលដែលបែកធ្លាយថា មិត្តប្រុសថ្មីរបស់តារាសម្ដែងថៃស្រីល្បីឈ្មោះ​ Taew Natapohn គឺជាកម្លោះហាយសូរមក ក៏មានមហាជនជាច្រើនរិះគន់នាង តែចំពោះហ្វេនៗដែលស្រលាញ់គាំទ្រនាង នៅតែពេញចិត្តនិងការសម្រេចចិត្តរបស់នាងគ្រប់ៗគ្នាផងដែរ។

ជាក់ស្ដែងថ្មីៗនេះ Taew បានធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើល​ នៅពេលគ្រប់គ្នាបានឃើញនាង និងមិត្តប្រុសថ្មី បានបង្ហោះរូបភាពក្នុង IG Story ជារូបនំខេកដូចគ្នា ដែលបង្ហាញថាកម្មវិធីនោះអ្នកទាំងពីរបានទៅចូលរួមជាមួយនឹងគ្នា គ្រាន់តែអ្នកទាំងពីរមិនទាន់បង្ហាញរូបភាពផ្អែមល្ហែមជាផ្លូវការតែប៉ុនណោះ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែភ្ញាក់ផ្អើល ហើយក៏ដឹងកាន់តែច្បាស់អំពីទំនាក់ទំនងស្នេហារវាង Taew និងកម្លោះហាយសូរ ពេលនេះពិតជាស្និតស្នាលគ្នាណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី