Napapa អ្នកម៉ាក់កូនមួយគ្រាន់តែធ្វើចឹងសោះក៏ត្រូវមហាជនរិះគន់ថាភ្លេចកូនដែរ!!! មានរូបភាព!!!

ទោះជាមួយរយៈនេះត្រូវនៅផ្ទះលាក់ខ្លួនពីកូវីដ 19 ក៏ដោយ ក៏អ្នកម៉ាក់រូបស្រស់ Napapa មានការងារ review ម្ហូបអាហារជាហូរហែរមិនចេះដាច់ នេះអាចនិយាយបានថាទោះជានៅទីណា ពេលណា ក៏អ្នកម៉ាក់អាចធ្វើការរកលុយបានដែរ។

ឃើញថាវីឌីអូ review ម្ហូបអាហារថ្មីក្រោយនេះដូចជាបណ្ដារប្រិយមិត្តមិនសូវជាចាប់អារម្មណ៍លើម្ហូបដែលដាក់នៅមុខអ្នកម៉ាក់ប៉ុន្មានទេ តែបែរជាទៅចាប់អារម្មណ៍ប្រុសក្មេងអង្គុយពីក្រោយនាងទៅវិញ។

ក៏ព្រោះតែអ្នកម៉ាក់មានក្រុមការងារមកជួយនោះអី គឺកូនប្រុសជាទីស្រលាញ់និង សង្សាថ្មីរបស់នាងដែរអង្គុយពីក្រោយ មើលទៅដូចជាអៀនតិចៗទៅ ផ្អែមល្ហែមតិចទៅដោយអ្នកម៉ាក់​​ Napapa បញ្ចុកម្ហូបអោយកម្លោះរូបសង្ហាហើយនិងកូនរបស់នាង។

ក្នុងសកម្មភាពនេះក៏មានអ្នកមក drama រិះគន់អ្នកម៉ាក់ថា “មួយម៉ាត់ដំបូងគួរណាស់តែបញ្ចុកកូនតែបែរជាទៅបញ្ចុកប្រុសក្មេងមុនទៅវិញ ហួសចិត្ត” 

តែក៏មានអ្នកគាំទ្រនាងចូលទៅឆ្លើយតបជំនួសថា “កុំអោយមើលរឿងតូចៗទៅជារឿង drama អត់ប្រយោជន៍អី, ខ្លះទៀត កុំទៅចេះឈឺឆ្អាលរឿងគ្រួសារអ្នកដែទៃអី, ទោះបញ្ចុកអ្នកណាមុនក៏មិនសំខាន់ដែរព្រោះអីគេប្រាកដជាស្រលាញ់កូនគេជាងសង្សាហើយ, ជ្រលក់ទឹកម្ទេសហើយចឹងបញ្ចុកសង្សាមុនគ្មានឃើញអីប្លែកទេ”