កាន់តែផ្អែមល្ហែមហើយ! អ្នកមេម៉ាយ Pat និងគូស្នេហ៍វ័យក្មេងសុទ្ធតែធ្វើរឿងនេះនៅមុខកូនទៀត!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រីអ្នកមេម៉ាយកូនមួយ Pat Napapa បើកបង្ហាញទំនាក់ទំនងស្នេហាជាមួយនិងកម្លោះវ័យក្មេងរួចមក គ្រប់គ្នាតែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នា ពិសេសតែងតែឃើញអ្នកទាំងពីរបណ្ដើរគ្នាទៅញាំអាហារជុំគ្នាជារឿយៗ។

ជាក់ស្ដែងថ្មីៗនេះ Pat បានបង្ហោះវីដេអូមួយ ក្នុងសកម្មភាពនាងបង្ហាញមុខម្ហូបជាច្រើន ហើយក្នុងនោះក៏មានវត្តមានកូនប្រុសខ្លួន និងគូស្នេហ៍វ័យក្មេងនោះទីនោះទៀតផង តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល Pat បានហាន់សាច់យកទៅបញ្ចុកគូស្នេហ៍វ័យក្មេងយ៉ាងផ្អែមល្ហែម និងមុខកូនប្រុស មើលទៅពិតជាស្វីតខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ​ មហាជននិងហ្វេនជាច្រើនរបស់តារាស្រីរូបនេះ ពិតជារំភើបចិត្ត ព្រោះឃើញ Pat និងគូស្នេហ៍វ័យក្មេងស្រលាញ់គ្នានិងផ្អែមល្ហែមដាក់គ្នាខ្លាំងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី