ពិតទេ? ស្នេហាផ្អែមល្ហែមរវាង Violette និង Kao Jirayu កំពុងតែមានរឿងប្រេះឆាក្រោយឃើញ…….!

ជាការពិតណាស់ ក្រោយពេលបើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈមក គេសង្កេតឃើញតារាចម្រៀងស្រី Violette និងតារាសម្ដែងប្រុស Kao Jirayu តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នាជារឿយៗ ធ្វើឲ្យមហាជនជាច្រើនច្រណែននិងអ្នកទាំងពីរទៀតផង។

តែយ៉ាងណាមិញស្រាប់តែថ្មីៗនេះ ហ្វេនៗជាច្រើនកំពុងតែផ្ទុះការចាប់អារម្មណ៍ និងសង្ស័យថាស្នេហារវាងតារាទាំងពីរដួងនេះកំពុងតែជួបរឿងប្រេះឆា ក្រោយពេលឃើញតារាស្រី Violette បានបង្ហោះរូបភាពកែវបាក់បែក និងសរសេរ Caption បង្ហើបពីការបែកបាក់ន័យស្នេហាទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រោយពេលបង្ហោះរូបភាពនេះមិនយូរប៉ុន្មានផង តារាស្រីរូបនេះក៏លុបចោលវិញ តែមហាជនជាច្រើននៅតែសង្ស័យថាទំនាក់ទំនងស្នេហារបស់តារាស្រីរូបនេះកំពុងតែមានបញ្ហា ចំពោះរឿងរ៉ាវច្បាស់លាស់មានតែចាប់ការបកស្រាយពីស្វាមីខ្លួនផ្ទាល់តែប៉ុនណោះ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី