នរណាមិនច្រណែន! តាំងពីពរពោះកូនក្នុងផ្ទៃមក សួស វីហ្សា និងស្វាមី តែងតែផ្អែមល្ហែមគ្រប់ពេល!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា មានកូនក្នុងផ្ទៃមក អ្នកនាងក៏ទទួលបានការមើលថែនិងថ្នាក់ថ្នមពីស្វាមីកាន់តែខ្លាំង ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនច្រណែននិងអ្នកនាងយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះអ្នកនាង និងស្វាមី បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយនិងគ្នា បង្ហាញពីសកម្មភាពអ្នកទាំងពីរញាំអាហារពេលល្ងាចជាមួយនិងគ្នាយ៉ាងរ៉ូមែនទិច ឃើញហើយធ្វើឲ្យហ្វេនៗគ្រប់គ្នាកាន់តែច្រណែនអ្នកនាងកាន់តែខ្លាំងទៀតតែម្ដង។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀតអ្នកនាង សួស វីហ្សា ក៏បានសរសេរសាររៀបរាប់យ៉ាងមានអត្ថន័យអមជាមួយនិងរូបភាពនោះទៀតថា «អាហារពេលរាត្រីនៅលើអាគាវឌ្ឍនៈជាមួយស្វាមីពេលដែលយើងមានគ្រួសារមួយដោយពេញលេញ ពេលនោះហើយទើបយើងដឹងថាសុភមង្គលគ្រួសារពិតជាមានអត្តន័យខ្លាំងប៉ុណ្ណា»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងប្រាថ្នាចង់បានជីវិតគូក្រោយរៀបការដូចតារាចម្រៀងស្រីរូបនេះ និងស្វាមីគ្រប់ៗគ្នាទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី