ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃប្រុសលោក Nadech Kugimiya និងតារាស្រី Yaya Urrassaya កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ហើយអ្នកទាំងពីរតែងតែបង្ហាញការយកចិត្តទុកដាក់ចំពោះគ្នាធ្វើឲ្យហ្វេនៗជាច្រើនច្រណែនទៀតផង។
ជាក់ស្ដែងថ្មីៗនេះ Nadech បានបង្ហោះរូបភាពលោក និង Yaya ក្នុងសម្លៀកបំពាក់បែបសាមញ្ញ តែ Yaya បានយកក្បាលកើយនៅលើស្មាលោក ពោលពេញដោយស្នាមញញឹមមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។
តាមរយៈរូបភាពនេះផងដែរ ហ្វេនៗជាច្រើនពិតជាសរសើរទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ទោះបីជាទាក់ទងគ្នាជាច្រើនឆ្នាំ តែនៅតែផ្អែមល្ហែមខ្លាំង រីឯការយកចិត្តទុកដាក់ចំពោះគ្នាក៏មិនចាញ់កាលពីមុនដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី