កុំថាឡើយតែ Yaya សូម្បីតែអ្នកគាំទ្រក៏អៀនជំនួសដែរ បើ Nadech សួរ Yaya បែបហ្នឹង!!!

ចូលរួមសម្ដែងការអបអរសាទរដល់ Nadech ដែលខំតស៊ូលះបង់ទាំងពេលវេលានិងកម្លាំងកាយចិត្តរហូតបានបញ្ចប់ថា្នក់ អនុបណ្ឌិតជាស្ថាពរ។

ក្រោយពីបញ្ចប់ការសិក្សា Nadech  បានផុសរូបដោយឈរនៅមុខមហាវិទ្យាល័យនៅក្នុង Instagram ដែលមានឈ្មោះថា @kugimiyas  ដោយរួមជាមួយឃ្លាថា៖

After Footer (Active) - damrei Mr1 Zone2

1.ចប់ហើយបាទ (ដូចជាមានមោទនភាព), 2.ចប់ហើយបាទ (ដូចជារួចខ្លួនហើយអញ), 3.ចប់ហើយបាទ (ដូចជាក្រាបសំពះលោកគ្រូ)

Caption ផុសអគុណដល់ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និង មិត្តភ័ក្ភរបស់ខ្លួនបានធ្វើឲ្យអ្នកគាំទ្រហែរគ្នាចូលមក  comment សម្ដែងសេចក្ដីរីករាយចំពោះ Nadech ស្ទើរតែផ្ទុះ Instagram ទៅហើយ ជាពិសេសក្នុងនោះក៏មានស្រីស្អាតរូបស្រស់អូន Yaya សំណព្វខ្លួនក៏បានចូលមក comment ចូលរួមត្រេកអរថា Congratulations na kaaaaa ពូកែខ្លាំងណាស់!! ។ តែសាច់រឿងមិនចប់តែប៉ុណ្ណឹងដោយ Nadech បានឆ្លើយតបវិញថា តើមនុស្សពូកែរបស់អ្នកណាហ្ន*ៗៗៗៗៗ ។ 

អ្នកគាំទ្រឃើញហើយក៏ comment ទទួលស្គាល់ហើយថាមួយគូរនេះគឺពិតជាផ្អែមល្ហែមបានគ្រប់ពេលវេលាមែន ចង់លើសជាតិស្ករហើយ។

អត្ថបទដោយ : នីត្តា