ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះ តារាស្រី Violette Wautier ម្ចាស់បទ «Smoke» ដែលទទួលបានការគាំទ្រខ្លាំងពីយុវវ័យ បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងសង្ស័យថានាងបែកបាក់ស្នេហាជាមួយនិងគូស្នេហ៍ ក្រោយពេលឃើញនាងបង្ហោះរូបភាព និង Caption បញ្ជាក់ការចែកផ្លូវគ្នា។
យ៉ាងណាមិញក្រោយពេលមានរឿងសង្ស័យនេះកើតឡើង ម្សិលមិញនេះនាងក៏បានបង្ហោះវីដេអូបកស្រាយ និងអបជាមួយសារបញ្ជាក់យ៉ាងដូច្នេះថា៖
«តាមការពិតរូបភាព និងចំណងជើងដែលបានផុសនោះ វាគ្រាន់តែជាអត្ថន័យ នៅក្នុងបទចម្រៀងថ្មីប៉ុណ្ណោះ។ ហើយបទនេះផងដែរ នឹងចេញនៅថ្ងៃទី ២៧ ថ្ងៃពុធនេះវេលាម៉ោង ៧ យប់ ៤៥ នាទីសូមចូលទៅកាន់ឆានែលយូធូបផ្ទាល់របស់ខ្ញុំ។ V នឹងទៅជជែកផ្ទាល់ជាមួយអ្នករាល់គ្នា និងមើលចម្រៀងជាមួយគ្នាក្នុងពេលតែមួយ ។ ហើយក៏សូមអភ័យទោស ចំពោះការធ្វើឲ្យមានការព្រួយបារម្ភ ខ្ញុំមិនគិតថាវានឹងដូច្នេះទេ។ លើកនេះសូមកែតម្រូវព័ត៌មាន សូមអរគុណ»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ ពិតជាសប្បាយចិត្ត ព្រោះដឹងការពិតថាស្នេហារបស់នាងនិងគូស្នេហ៍មិនបានប្រេះឆាគ្នានោះទេ ពោលគឺនៅតែផ្អែមល្ហែមខ្លាំងដូចមុនអញ្ចឹង៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
View this post on Instagram
ไม่มีอะไรต้องเป็นห่วงกันนะคะ เจอกันพรุ่งนี้ใน Youtube: VioletteWautier ตอน 19.45 ❤️
អត្ថបទដោយ៖ស៊ីវលី