ជាការពិតណាស់ ថ្វីត្បិតតែទំនាក់ទំនងស្នេហារវាងពិធីការិនីអ្នកមេម៉ាយរូបស្រស់ សុខ សោម៉ាវត្តី និងលោក លី វាហេទ មានវ័យខុសគ្នាច្រើនបន្ដិចក៏ពិតមែន តែកន្លងមកគ្រប់គ្នាតែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាមិនចាញ់គូស្នេហ៍ដទៃនោះទេ។
ជាក់ស្ដែងកាលពីម្សិលមិញនេះអ្នកនាង សុខ សោម៉ាវត្តី បានធ្វើឲ្យហ្វេនៗជាច្រើនមានការរំភើប នៅពេលគ្រប់គ្នាបានឃើញអ្នកនាងបង្ហោះរូបភាពនិងសារអបអរថ្ងៃកំណើតរបស់លោក លី វ៉ាហេទ និងប្រើពាក្យជូនពរយ៉ាងផ្អែមល្ហែមទៅកាន់លោកថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន កាន់តែច្រណែននិងគូស្នេហ៍ខុសជំនាន់មួយនេះ ហើយក៏ទន្ទឹងរង់ចាំដំណឹងល្អរបស់អ្នកទាំងពីរគ្រប់ៗគ្នាផងដែរ៕ តោះ! ចង់ដឹងកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី