អបអរសាទរ! សន សៀវមុី ចូលរោងភ្ជាប់ពាក្យហើយ គូស្នេហ៍ស្រស់សង្ហាខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ កីឡាការិនីតៃក្វាន់ដូមានកេរ្តិ៍ឈ្មោះល្បីល្បាញ ស៊ន សៀវមុី ដែលមហាជនជាច្រើនសរសើរពីទេពកោលស្យលេងកីឡារបស់នាង ហើយត្រូវគេស្គាល់ច្រើននៅលើឆាកអន្តរជាតិថែមទៀតផង។

យ៉ាងណាមិញក្រោយពេលស្ងបស្ងាត់អស់មួយរយៈមក ស្រាប់តែប៉ុន្មានម៉ោងមុននេះក៏ធ្លាយរូបភាពកីឡាការិនីរូបនេះ ចូលរោងភ្ជាប់ពាក្យជាមួយនិងគូស្នេហ៍ ជាកម្លោះសង្ហាសក្ដិសមគ្នាណាស់។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនៅថ្ងៃភ្ជាប់ពាក្យនោះទេ​ មហាជនជាច្រើនក៏សរសើរពីរូបសម្រស់ នាងពេលតុបតែងឈុតក្នុងពិធីភ្ជាប់ពាក្យអញ្ចឹងពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយគ្រប់គ្នាក៏បានចូលរួមអបអរសាទរនិងក្នុងថ្ងៃពិសេសនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី