Amy Amalawan គឺជាតារាចម្រៀងថៃស្រីម្នាក់ដែលកំពុងតែមានអ្នកគាំទ្រជាច្រើន ហើយមហាជនជាច្រើនតែងតែចាប់អារម្មណ៍នាង ហើយនាងក៏ជាតារាស្រីម្នាក់ដែលនិយមលេងស្ទាយ៍ខ្លួនសុិចសុីថែមទៀតផង។
យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍អំពីជីវិតស្នេហារបស់នាងវិញ កាលពីចុងឆ្នាំ២០១៩កន្លងទៅនេះ ស្នេហានាងហាក់បីដូចជាអាប់អួ រហូតដល់នាងប្រកាសឈប់ស្រលាញ់មនុស្សប្រុស បែរមកស្រលាញ់ស្រីៗដូចគ្នាវិញទៀតផង។
ជាក់ស្ដែងក្រោយពេលស្ងាត់អស់មួយរយៈមក ស្រាប់តែថ្មីៗនេះនាងបានបង្ហោះរូបភាព បង្ហាញពីសកម្មភាពថើបគ្នាជាមួយនិងមនុស្សស្រីដូចគ្នា យ៉ាងសុីអារម្មណ៍ ធ្វើឲ្យហ្វេនៗឃើញហើយភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងថែមទៀតផង តែយ៉ាងណាមិញក៏មានហ្វេនៗជាច្រើនអបអរសាទរនាងនិងគូស្នេហ៍ផងដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី