តោះមកមើលតួឯកស្រីក្នុងរឿង My husband in law វិញម្ដង ដោយ Instagram របស់នាងស្ទើរគាំងក្រោយពីផុសរូបមួយសន្លឹកនេះ!!!
ប្រិយមិត្តប្រាកដជាស្គាល់ច្បាល់ហើយថាតួឯងស្រីក្នុងរឿង My husband in law គឺ Nittha Jirayungyurn ហៅថា Mew នាងមិនត្រឹមតែស្អាតឆ្លាត និងមានទេពកោសល្យក្នុងការសម្ដែងទេ តែនាងថែមទាំងមានទឹកចិត្តល្អគួឲ្យស្រលាញ់ថែមទៀតផង។
នាងមានទឹកចិត្តល្អចេះស្រលាញ់សត្វចេះលេងចេះមើលថែបានយ៉ាងល្អ ដោយលែកនាងក៏បានជួបនិងកូនឆ្មាតូចគួឲ្យស្រលាញ់ឈ្មោះ sumyot ជាសត្វចិញ្ចឹមរបស់លោក Anusorn Maneete ដោយលោកស្រលាញ់ដូចជាកូនមនុស្សចឹង។ លោក Anusorn Maneete ក៏បានយកកូនឆ្មា sumyot តាមស្ទើរតែគ្រប់កម្មវិធីហើយក៏ធ្វើឲ្យមានអ្នកស្រលាញ់ sumyot ច្រើនមិនចាញ់ប៉ាៗប៉ុន្មានទេ
កូនឆ្មាតូចមិនមែនមានសំណាងបាននៅតែក្នុងដៃប៉ាៗ Anusorn Maneete នោះទេ តែមានសំណាងបាននៅក្នុងរង្វង់ដើមទ្រូងដ៏កក់ក្ដៅរបស់ស្រីស្អាត Mew ទៀតផង។ នាងបានថតរូបជាមួយកូនឆ្មាតូចហើយផុសនៅក្នុង Instagram របស់នាង នេះពិតជារូបភាពដ៏គួឲ្យស្រលាញ់ពេញចិត្តដល់អ្នកគាំទ្រជាខ្លាំង ទើបធ្វើឲ្យមានការ like share ជាច្រើនខុសធម្មតា។
អត្ថបទដោយ : នីត្តា