ជាការពិតណាស់ កាលពីពេលថ្មីៗកន្លងទៅនេះ ជីវិតក្នុងគ្រួសាររបស់ពិធីិករល្បីឈ្មោះលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ហាក់បីដូចជាមានបញ្ហាបន្ដិចបន្ដួច ក្រោយពេលឃើញអ្នកនាង គង់ សុជាតិ បង្ហោះសារវាយប្រហារទៅជនទី៣ ដែលជ្រៀតជ្រែកក្នុងជីវិតគ្រួសារអ្នកនាង។
យ៉ាងណាមិញថ្វីត្បិតតែមានរឿងនេះកើតឡើងក៏ពិតមែន តែជីវិតគ្រួសារពិធីករទាំងពីរដួងនេះ មិនបានរង្គោះរង្គើរនោះទេ ពោលគឺនៅតែផ្អែមល្ហែមជាមួយនិងគ្នាខ្លាំងដដែល។
ជាក់ស្ដែងដូចជាថ្មីៗនេះ លោក ជា វិបុល បានបង្ហោះរូបភាព និងសារដ៏មានអត្ថន័យមួយថា «Love does not consist of gazing at each other, but in looking together in the same direction @kongsocheat (ការស្រលាញ់គឺ មិនត្រូវសម្លឹងមើលពីកំហុសគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែត្រូវ មើលពីគោលដៅជីវិតរួមគ្នា)»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរចំណងស្នេហារបស់អ្នកទាំងពីរ ទោះបីជាមួយអ្នកទី៣ចូលមកជ្រៀតជ្រែកយ៉ាងណា ក៏មិនអាចផ្លាស់ប្ដូរស្នេហានេះបានដែរ ផ្ទុយមកវិញកាន់តែផ្អែមល្ហែមលើសដើមទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី