អីយ៉ា! ស្ងាត់ៗ ណាខុន បង្ហាញខ្លួនគូស្នេហ៍ចំថ្ងៃខួបស្នេហារយៈពេល១ឆ្នាំទៀត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងប្រុសល្បីលោក ណាខុន ដែលតែងតែបង្ហាញខ្លួនក្នុងខ្សែភាពយន្តភាគរបស់ខ្មែរយើង ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ។

ជាក់ស្ដែងថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលលោកបានបង្ហោះរូបភាព និងសារដ៏ផ្អែមល្ហែម ទៅកាន់គូស្នេហ៍នៅថ្ងៃខួបស្នេហារយៈពេល១ឆ្នាំ ឃើញហើយសឹងតែធ្វើឲ្យហ្វេនៗជាច្រើនលើសជាតិស្ករទៀតផង។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែតារាប្រុសរូបនេះ មិនទាន់បង្ហាញមុខគូស្នេហ៍ខ្លួនក៏ពិតមែន តែហ្វេនៗជាច្រើនក៏អបអរសាទរដល់លោក និងបង្ហាញអារម្មណ៍រំភើប ក្រោយពេលឃើញលោកនិងគូស្នេហ៍ស្រលាញ់គ្នាផ្អែមល្ហែមបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី