ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា Aum Patcharapa គឺជាកំពូលតារាសម្ដែងថៃស្រីម្នាក់ ដែលគ្រប់ចាត់ទុកនាងជាមនុស្សសាច់ចាំ ទោះបីជានាងមានអាយុច្រើនក៏ដោយ តែរូបសម្រស់ស្រស់ស្អាតក្មេងជាងវ័យខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនកំពុងតែផ្ទុះការចាប់អារម្មណ៍ជាមួយនិងរូបភាពមួយសន្លឹករបស់នាងកាលពី១៩ឆ្នាំមុន មើលទៅរូបសម្រស់របស់នាងកាលណោះ និងបច្ចុប្បន្នហាក់បីដូចជាមិនប្រែប្រួលអ្វីទាល់តែសោះ ពោលគឺបច្ចុប្បន្ននៅតែក្មេងនិងស្រស់ស្អាតខ្លាំងដូចមុនដដែល។
ក្រោយពេលឃើញបែបនេះ ហ្វេននិងមហាជនជាច្រើនកាន់តែសរសើររូបសម្រស់តារាស្រីរូបនេះ និងប្រាថ្នាចង់បានរូបសម្រស់ដែលមិនចេះចាស់ដូចនាងគ្រប់ៗគ្នា មិនថាអាយុច្រើនប៉ុនណោះទេសម្រស់នៅតែស្រស់ស្អាត៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី