តារាសម្តែង ម៉ៅ គីមធីតា ស្ងាត់ៗស្រាប់តែផ្ទុះព័ត៌មានពរពោះជាមួយតារាចម្រៀង គូម៉ា

ក្រោយមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយអំពីតារាសម្តែងកញ្ញា ម៉ៅ គីមធីតា កំពុងតែមានផ្ទៃពោះជិតគ្រប់ខែជាមួយតារាចម្រៀងលោក គូម៉ា ដោយមិនទាន់រៀបការនោះបានធ្វើមហាជន ព្រមទាំងអ្នកសិល្បៈដូចគ្នាមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើល។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ គេហទំព័រសារព័ត៌មានក្នុងស្រុកមួយមានឈ្មោះថា “ដើមដូង” បានធ្វើការចុះផ្សាយថា “បែកធ្លាយរូបថត ម៉ៅ គីមធីតា មានផ្ទៃពោះជាមួយ គូម៉ា មិនទាន់ចូលរោងការផ្អើលពេញហ្វេសប៊ុក” ហើយដោយបានសរសេរថា តារាសម្ដែងរូបស្រស់សោភា ម៉ៅ គីមធីតា បានធ្វើឲ្យពុកម៉ែបងប្អូនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបែកធ្លាយរូបថតមួយសន្លឹកមានផ្ទៃពោះជិតគ្រប់ខែឆ្លងទន្លេជាមួយតារាចម្រៀង គូម៉ា ទាំងអ្នកទាំងពីមិនទាន់ចូលរោងការ។

ក្រោយពីការចុះផ្សាយបែបនេះហើយបានធ្វើមហាជននិងអ្នកសិល្បៈជាច្រើនមើលអត្ថបទនិងចែកចាយបន្តបង្កការចាប់អារម្មណ៍ពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ សាមីខ្លួន ម៉ៅ គីមធីតា បានបង្ហោះរូបថតដែលពពោះជាការពិតមែនដោយបានសរសេរថា “សុំទោសផងអ្នកដែលលួចស្នេហ៍អូនទាំងអស់គ្នា” ។

ប៉ុន្តែនាងបានធ្វើការបដិសេធដោយឱ្យដឹងថា នោះគ្រាន់តែរូបថតបង្ហោះលេងប៉ុណ្ណោះដោយនាងដើរតួស្រីមានផ្ទៃពោះ ហើយថតបង្ហោះលេងសរសេរចំណាប់អារម្មណ៍ទៅកាន់តែគាំទ្ររបស់នាងប៉ុណ្ណោះ។

កញ្ញា ម៉ៅ គីមធីតា បានបញ្ជាក់ថា នាងដើរតួថតរឿងឲ្យផលិតកម្ម MKR ដោយមានសាច់រឿងឈុតមួយគឺនាងធ្វើមានផ្ទៃពោះ ហើយរឿងនេះក៏ត្រៀមចាក់បញ្ចាំងនាពេលខាងមុខផងដែរ។ ចំពោះទំំនាក់ទំនងស្នេហានាងនិងលោក គូម៉ា គឺនៅតែដដែលហើយបន្តស្រលាញ់ខ្លាំង ប៉ុន្តែមិនដល់ថ្នាក់ធ្វើរឿងអ្វីផ្តេសផ្តាស់ឡើយ ឱ្យខុសឆ្គងនោះទេ។ នាងនិងលោក គូម៉ា បានសម្រេចចិត្តទុកជាយូរមកហើយនឹងត្រៀមរៀបចំកម្មវិធីភ្ជាប់ពាក្យឬមង្គលទៅតាមប្រពៃណី នាពេលខាងមុខនេះ៕