គ្មានអ្វីចំលែកសម្រាប់កញ្ញា Grace ក្នុងការជាប់ឈ្មោះជាកំពូលអ្នកមានរាងស្អាតនោះទេ នាងថែរក្សារាងបានល្អណាស់រហូតបានក្លាយជា idol រាងស្អាតសុខភាពល្អទៅហើយ។
ក្រៅពីសុខភាពល្អរាងស្អាតហើយ នាងនៅចែករំលែកអាថ៌កំបាំងល្អៗដល់ហ្វេនៗអ្នកគាំទ្រទៀតផង ជាក់ស្ដែងក៏មានតារាល្បីៗបានចោទជាសំនួរសួរដល់ Grace ពីទិចនិចក្នុងការធ្វើអោយរាងស្អាតដែលនារីៗទូទៅចង់ដឹង។
1, វីធីធ្វើឲ្យក្បាលពោះគ្មានខ្លាញ់
ពេលខ្លះនាងក៏ប្រលែងខ្លួនខ្លះទៅ យកចិត្តទុកដាក់ខ្លះទៅ មិនបានទៅមើលថែអីគ្រប់ពេលទេ តែអ្វីដែលសំខាន់បំផុតគឺការហាត់ប្រាណឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដោយលែងពេលនេះងាយស្រួលបំផុតក្នុងការធ្វើលំហាត់ប្រាណនៅផ្ទះ។
2, ការញុំា
ការញុំារបស់ Grace គឺមិនកំណត់ទេ ញុំាតាមការចង់ ហើយមួយគ្រប់គ្រាន់ មិនតមទេជាពិសេសគឺមិនចូលចិត្តថ្លឹងគីឡូទេ តែចង់ប្រាប់ថាកំយកជាគម្រូណាបើមិនបានធ្វើលំហាត់ប្រាណទេនោះ។
3, វីធីងាយៗរបស់ Grace
3 វីធីរបស់ Grace គឺ ការ គេង ញុំា និងធ្វើលំហាតប្រាណ ធ្វើគ្រប់រឿងឲ្យទៅជារឿងងាយស្រួល ធ្វើហើយមានក្ដីសុខ។ ការដែលយើងញុំាឆ្ងាញៗប្រហែលជា 5 នាទី មិនប៉ុន្មានឆ្នាំ ប៉ុន្មានថ្ងៃវានិងសម្រកបាន វាមិនពិបាកទេ អាចញុំាបានតែសំខាន់ត្រូវហាត់ប្រាណផងព្រោះទាំងពីរនេះវាដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាបានឡើយ។
ចំពោះការឃ្លានពេលយប់យើងអាចញាំុបានតែត្រេូវជ្រើសរើសជាអាហារ បន្លែ ស៊ុត មីសួរ គុយទាវស្រុះ អ្វីក៏បានឲ្យតែមិនមានជាតិខ្លាញ់ភាគច្រើនគឺស្ងោរ។
អត្ថបទដោយ : នីត្តា