គ្រាន់តែ Chippy ស្លៀកពាក់ស៊ិចស៊ីខ្លាំងបន្តិច ស្រាប់តែអ្នកគាំទ្រនិយាយថាប្រយ័ត្ន Boy​ Pakorn ….!!!

ក្រោយពីបណ្ដារហ្វេនៗចាប់គូរឲ្យមក Chippy និង Boy​  ធ្វើអីក៏ត្រូវប្រយ័ត្នប្រយែងកាន់តែខ្លាំងឡើងដែរព្រោះអីសាកសមគ្នាខ្លាំងនិងកាន់តែគួឲ្យស្រលាញ់បើអ្នកទាំងនៅជាមួយគ្នាម្ដងៗ។

ជាក់ស្ដែងពេលថ្មីៗនេះ Chippy នឹកឃើញចង់ផ្លាស់ប្ដូរស្ទាយខ្លះៗ ដើម្បីបង្កើនភាពប្លែកភ្នែកដល់អ្នកគាំទ្ររបស់នាង ដោយស្លៀកសំលៀកបំពាក់ហែលទឹកបញ្ចេញរាងដ៏តូចច្រឡឹងនៅឯអាងហែលទឹកមើលហើយចង់ឈាមច្រមុះទៅហើយ ព្រមជាមួយភាពគួរឲ្យស្រលាញ់របស់នាងគឺកាន់តែបង្កើនមន្ដសេ្នហ៍ទ្វេដង។

តែវាមិនមែនចប់តែប៉ុណ្ណឹងនោះទេព្រោះអីពេលអាន comment ហ្វេនៗរបស់នាងហើយគឺម្នាក់ណាក៏និយាយទាក់ទងនិង Boy​ Pakorn ដែរ ប្រយ័ត្ន Boy​ មកឃើញបារម្ភណា, ជាពិសេសគឺថា share tag ឲ្យខាងប្រុសចូលមើលទៀតផង។

អត្ថបទដោយ : នីត្តា