នរណាមិនច្រណែន! ស្វាមី ពេជ្រ សូលីកា បង្ហោះវីដេអូបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃលោក!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា សម្រាលកូនដំបូងរបស់ខ្លួនរួចមក ជីវិតនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ព្រោះតែបានស្វាមីល្អ ចេះស្រលាញ់ថ្នាក់ថ្នម និងមើលថែកូនបានយ៉ាងល្អថែមទៀតផង។

ជាក់ស្ដែងថ្មីៗនេះ លោកបានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពរស់នៅរបស់លោក ជាមួយនិងគ្រួសារដ៏តូចមួយនេះ មើលទៅលោកពិតជាមានភាពនឿយហត់ខ្លាំងណាស់ ក្នុងការបំពេញតួនាទីជាស្វាមីដ៏ល្អ ត្រូវមើលថែទាំភរិយា និងកូនតូចរបស់ខ្លួន ហើយថែមទាំងត្រូវបំពេញការងារផ្ទាល់ខ្លួន ដើម្បីក្លាយជាមេគ្រួសារដ៏រឹងមាំម្នាក់ថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែវីដេអូនេះមានតែប៉ុន្មាននាទីក៏ពិតមែន តែអាចបង្ហាញឲ្យឃើញថា ស្វាមីអ្នកនាង ពេជ្រ សូលីកា ពិតជាបំពេញតួនាទីជាស្វាមី និងឪពុកដ៏ល្អ ដែលនារីៗគ្រប់រូបប្រាថ្នាចង់បានពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី